Samsung កំពុងធ្វើការផលិត Galaxy S5 និង Note 3 ដែលអាចការពារការជ្រាបទឹកនិងធូលី ?
បន្ទាប់ពីប្រកាសចេញទូរស័ព្ទទំនើប Galaxy S4 កាលពីដើមឆ្នាំ២០១៣ នេះ ក្រុមហ៊ុន Samsung ក៏បានបញ្ចេញផងដែរនូវទូរស័ព្ទទំនើប Galaxy S4 Active ដែលជាម៉ូដែលពិសេសអាចការពារការជ្រាបទឹក និងធូលី ។ ដោយឡែកថ្មីៗនេះក៏មានសេចក្ដីរាយការណ៍ពីប្រភពចចាមអារ៉ាមដែរថាពេលនេះក្រុមហ៊ុន Samsung កំពុងតែធ្វើការលើគម្រោងផលិតទូរស័ព្ទទំនើប Galaxy S5 និង Galaxy Note 3 ម៉ូដែលពិសេសដែលមិនជ្រាបទឹក និងធូលី នេះបើយោងតាមប្រភពពីគេហទំព័រ Electronic Times ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ ។
ចំពោះលក្ខណសម្បត្តិបច្ចេកទេសរបស់ទូរស័ព្ទទំនើបម៉ូដែលពិសេសទាំងពីរមិនទាន់ត្រូវបានបង្ហើបឲ្យដឹងនៅឡើយទេ ប៉ុន្តែគេជឿថា Galaxy S5 Active នឹងអាចធន់នឹងការជ្រាបទឹកបានយូរជាង Galaxy S4 Active ទៅទៀត ។ ម្យ៉ាងវិញទៀតអ្វីដែលប្រិយមិត្តចង់ឃើញមុនគេនោះគឺរូបរាងពិតរបស់ទូរស័ព្ទទំនើប Galaxy S5 ។ មួយវិញទៀតនោះគូប្រជែងដ៏ខ្លាំងរបស់ទូរស័ព្ទទំនើបមិនជ្រាបទឹករបស់ Samsung នោះ គឺជាទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Sony ដូចជា Sony Xperia Z និង Xperia Z1 ជាដើម ។
តើប្រិយមិត្តយល់ថាទូរស័ព្ទទំនើបម៉ូដែលពិសេសជាមួយនឹងលក្ខណសម្បត្តិបច្ចេកទេសដែលអាចការពារការជ្រាបទឹកនិងធូលីរបស់ក្រុមហ៊ុន Samsung អាចនឹងប្រជែងឈ្នះទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Sony បានទេ ? ដូច្នេះដើម្បីដឹងថាក្រុមហ៊ុន Samsung នឹងពិតជាបញ្ចេញ Galaxy S5 Active និង Galaxy Note 3 ម៉ូដែលមិនជ្រាបទឹក ឬ អត់នោះ សូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ៕
ដោយសាតែរូបរាងពិតប្រាកដរបស់ទូរស័ព្ទទំនើប Galaxy S5 មិនទាន់ត្រូវបានបញ្ចេញនៅឡើយនោះ យើងខ្ញុំសូមបង្ហាញជូនប្រិយមិត្តនូវរូបភាពគំរូ (concepts) មួយចំនួនរបស់ Galaxy S5 ដែលមានដូចខាងក្រោម៖


.jpg)

No comments:
Post a Comment