Tuesday, October 8, 2013

Samsung កំពុង​ធ្វើ​ការ​ផលិត Galaxy S5 និង Note 3 ដែល​អាច​ការពារការជ្រាបទឹកនិងធូលី ?

បន្ទាប់​ពី​ប្រកាសចេញ​ទូរស័ព្ទទំនើប​ Galaxy S4 កាល​ពី​ដើម​ឆ្នាំ២០១៣ នេះ​ ក្រុមហ៊ុន​​ Samsung ក៏​បាន​បញ្ចេញ​ផងដែរ​នូវ​ទូរស័ព្ទទំនើប​ Galaxy S4 Active ដែល​ជា​ម៉ូដែល​ពិសេស​អាច​ការពារ​ការជ្រាបទឹក និង​ធូលី ។ ដោយឡែក​ថ្មីៗ​នេះ​ក៏មាន​សេចក្ដីរាយការណ៍​ពី​ប្រភពចចាមអារ៉ាម​ដែរថា​ពេល​នេះក្រុមហ៊ុន​ Samsung កំពុងតែ​ធ្វើការ​លើ​គម្រោង​ផលិត​ទូរស័ព្ទទំនើប Galaxy S5 និង Galaxy Note 3 ម៉ូដែល​ពិសេស​​ដែល​មិន​ជ្រាបទឹក និង​ធូលី នេះ​បើ​យោង​តាម​ប្រភព​ពី​​គេហទំព័រ Electronic Times ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេសកូរ៉េ ។
ចំពោះ​លក្ខណសម្បត្តិបច្ចេកទេស​របស់​ទូរស័ព្ទទំនើប​ម៉ូដែល​ពិសេស​ទាំង​​ពីរ​មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើយ​ទេ​ ប៉ុន្តែ​គេជឿថា​ Galaxy S5 Active នឹង​អាច​ធន់​នឹង​ការ​ជ្រាបទឹក​បាន​យូរ​ជាង​ Galaxy S4 Active ទៅ​ទៀត ។ ម្យ៉ាងវិញ​ទៀត​អ្វី​ដែល​ប្រិយមិត្ត​ចង់​ឃើញ​​មុន​គេ​នោះ​គឺ​រូបរាង​​ពិត​របស់​​ទូរស័ព្ទទំនើប Galaxy S5 ។ មួយ​វិញ​ទៀត​នោះ​គូប្រជែង​ដ៏​ខ្លាំង​របស់​ទូរស័ព្ទទំនើប​មិន​ជ្រាបទឹក​របស់​ Samsung នោះ គឺ​ជា​ទូរស័ព្ទទំនើប​​របស់​ក្រុមហ៊ុន Sony ដូច​ជា Sony Xperia Z និង Xperia Z1 ​ជា​ដើម ។
តើ​ប្រិយមិត្ត​យល់ថា​ទូរស័ព្ទទំនើប​ម៉ូដែល​ពិសេស​ជា​មួយ​នឹង​លក្ខណសម្បត្តិបច្ចេកទេស​ដែល​​អាច​ការពារការជ្រាប​ទឹកនិង​ធូលី​​របស់​ក្រុមហ៊ុន​ Samsung អាច​នឹង​ប្រជែង​​ឈ្នះ​​ទូរស័ព្ទទំនើប​របស់​ក្រុមហ៊ុន Sony បាន​ទេ ? ដូច្នេះ​ដើម្បី​​ដឹង​ថា​ក្រុមហ៊ុន​ Samsung នឹង​ពិត​ជា​បញ្ចេញ​ Galaxy S5 Active និង Galaxy Note 3 ម៉ូដែល​មិន​ជ្រាបទឹក​ ឬ​ អត់​នោះ​ សូម​ប្រិយមិត្ត​រង់ចាំ​តាមដាន​ជា​មួយ​ពពក ៕
ដោយសាតែ​រូបរាង​ពិត​ប្រាកដ​របស់​ទូរស័ព្ទទំនើប Galaxy S5 មិន​ទាន់​ត្រូវ​បាន​បញ្ចេញ​នៅ​ឡើយ​នោះ​ យើង​ខ្ញុំ​សូម​បង្ហាញ​ជូន​ប្រិយមិត្ត​នូវ​រូបភាព​គំរូ (concepts) មួយ​ចំនួន​របស់​ Galaxy S5 ដែល​មាន​ដូច​ខាងក្រោម៖




Saturday, October 5, 2013

បទ​វិភាគ៖ តើ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​កែ​ទម្រង់​រដ្ឋ​ស៊ី​ជម្រៅ​មែន​ឬ?

គ្រាន់​តែ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា របស់ លោក ហ៊ុន សែន បោះ​ឆ្នោត​មួយ​កញ្ចប់​អោយ​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ជា​ប្រមុខ​រដ្ឋាភិបាល និង​ធ្វើ​ជា​ប្រធាន​សភា មិន​បាន​មួយ​ដង្ហើម​ផង លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប្រញាប់ប្រញាល់​ប្រកាស​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៣ ភ្លាម។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​សន្យា​ចំពោះ​រាស្ត្រ​ទាំង​នគរ​ថា លើក​នេះ​លោក​នឹង​មិន​កែ​ទម្រង់​រាក់ៗ​ដូច​មុន​ទេ តែ​នឹង​ធ្វើ​ការ​កែ​ទម្រង់​រដ្ឋ​ស៊ី​ជម្រៅ។ លោក​ថែម​ទាំង​ព្រមាន​ថា នឹង​ដាក់​ទោស​រដ្ឋមន្ត្រី​ណា​ដែល​ប្រកាន់​បក្ខពួក​ពុក​រលួយ ហើយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ហ៊ាន​រិះគន់​មន្ត្រី​តាម​រយៈ​វេទិកា​សាធារណៈ និង​តាម​បណ្ដាញ​សង្គម​ថែម​ទៀត។
តើ​ការ​សន្យា​របស់ លោក ហ៊ុន សែន លើក​នេះ គួរ​ទុក​ចិត្ត​បាន​ឬ​ទេ? យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៣ នេះ នឹង​កែ​ទម្រង់​រដ្ឋ​ស៊ី​ជម្រៅ​មែន ឬ​យ៉ាង​ណា?
បើ​និយាយ​ពី​រឿង​ធ្វើ​កំណែ​ទម្រង់ ប្រជាពលរដ្ឋ​ខ្មែរ​ទំនង​ជា​ស៊ាំ​ត្រចៀក​ទៅ​ហើយ តាំង​ពី​អាណត្តិ​ទី៣ រហូត​ដល់​អាណត្តិ​ទី៥ នេះ។ កាល​ពី​អាណត្តិ​ទី៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ជា​លើក​ដំបូង ដែល​ប្រកាន់​យក​អភិបាល​កិច្ច​ល្អ ឬ​ការ​គ្រប់គ្រង​ល្អ​ជា​ស្នូល ហើយ​លោក​ប្រកាស​ថា នេះ​ជា​កំណែ​ទម្រង់។
កាល​នោះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចាប់​ដៃ​គ្នា​បង្កើត​រដ្ឋាភិបាល​ចម្រុះ ដោយ​គ្រប់​ស្ថាប័ន ទាំង​ថ្នាក់​ជាតិ រហូត​ដល់​ថ្នាក់​មូលដ្ឋាន សុទ្ធសឹងតែ​ដាក់​មន្ត្រី​បក្ស​ទាំង​ពីរ​ធ្វើ​ការ​រួម​គ្នា។ ប៉ុន្តែ មិន​បាន​ពាក់​កណ្ដាល​អាណត្តិ​ស្រួលបួល​ផង គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ ដើម្បី​អូស​ទាញ​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច តាំង​ពី​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី រហូត​ដល់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​មេ​ភូមិ តាម​វិធី​ដែល លោក ហ៊ុន សែន ចម្លង​ទ្រឹស្ដី​អតីត​មេ​ដឹក​នាំ​ចិន តេង ស៊ាវពីង (Teng Hsiao-ping) គឺ​ឆ្មា​ស​ក៏ដោយ ឆ្មា​ខ្មៅ​ក៏ដោយ ឲ្យ​តែ​ចាប់​កណ្ដុរ​បាន សុទ្ធតែ​មាន​ប្រយោជន៍​ដូច​គ្នា។ ពេល​ឱកាស​ហុច​ឲ្យ គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​រៀប​ចំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ពី​ការ​បង្កើត​រដ្ឋាភិបាល​តាម​រូបមន្ត ២ ភាគ ៣ មក​សំឡេង​ដាច់​ខាត ឬ ៥០% បូក​មួយ វិញ ក្នុង​បំណង​រលាស់​ខ្លួន​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ពី​គណបក្ស​នយោបាយ​ដទៃ​ទៀត ដើម្បី​គ្រប់គ្រង​អំណាច​តែ​ឯកឯង។ នៅ​ឆ្នាំ​២០០៤ មេ​ដឹក​នាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា វិជ្ជា ក៏​ត្រូវ​បាញ់​សម្លាប់ ហើយ​ឃាតក​សិប្បនិម្មិត​ពីរ​នាក់ គឺ ប៊ន សំណាង និង សុខ សំអឿន ក៏​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​គុក ហើយ​ត្រូវ​តុលាការ​សម្រេច​សេចក្តី​យ៉ាង​អយុត្តិធម៌។
នៅ​អាណត្តិ​ទី៣ ដែរ រាជ​រដ្ឋាភិបាល​បាន​ចុះ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ជាមួយ​វៀតណាម ក្នុង​បញ្ហា​ព្រំដែន កាល​ពី​ឆ្នាំ​២០០៥ ដែល​បង្ក​ឲ្យ​មាន​ការ​រិះគន់​ពី​សំណាក់​សង្គម​ស៊ីវិល​ថា ចាញ់​ប្រៀប​វៀតណាម។ បុគ្គល​សំខាន់ៗ​ដែល​ពូកែ​ថ្វី​មាត់​ទិតៀន​រដ្ឋាភិបាល ក៏​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​គុក ដូច​ជា ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យ៉េង វីរៈ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន និង​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា។ រហូត​ដល់​ចុង​អាណត្តិ​ទី៣ បក្ស​កាន់​អំណាច​បាន​បង្កើត​ច្បាប់​ឯកពន្ធនភាព ឬ​ច្បាប់​ប្ដី​មួយ​ប្រពន្ធ​មួយ ដែល​ច្បាប់​នេះ​ទំនង​ជា​មាន​ចេតនា​ដាក់​ទោស​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ តែ​មួយ​អង្គ​ឯង​ប៉ុណ្ណោះ។
របាយការណ៍​របស់​សង្គម​ស៊ីវិល បង្ហាញ​ថា តាំង​ពី​ដើម​អាណត្តិ​ដល់​ចុង​អាណត្តិ​ទី៣ មាន​បញ្ហា​ជាច្រើន ដូច​ជា បទ​ល្មើស​នេសាទ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ និទ្ទណ្ឌភាព ការ​គាប​សង្កត់​សេរីភាព​បញ្ចេញ​មតិ បក្ខពួក​និយម​ពុក​រលួយ ជាដើម។ រាជ​រដ្ឋាភិបាល បាន​បន្ត​សង់​សាលា​រៀន ដោយ​បាន​ជំនួយ​ពី​ថៅកែ គេច​ពន្ធ​ធំៗ និង​ពី​លុយ​រដ្ឋ ដោយ​ដាក់​ឈ្មោះ លោក ហ៊ុន សែន។ ស្ថាបនា​ផ្លូវ​ជាតិ និង​ផ្លូវ​លំ​ជនបទ​ជាច្រើន​ខ្សែ ប៉ុន្តែ​មិន​សូវ​មាន​គុណភាព​ឡើយ។ ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ ក៏​នៅ​តែ​ក្បាល​ធំ​ជាង​ខ្លួន ឬ​ជា​ប្រទេស​មាន​មន្ត្រី​ឋានៈ​ជា​ឯកឧត្តម​ជាច្រើន​រយ​នាក់។ រដ្ឋមន្ត្រី​កាន់​តំណែង​រាប់​សិប​ម្នាក់​ឯង ព្រម​ទាំង​មាន​ទីប្រឹក្សា​រាប់​រយ​នាក់​ទៀត​ផង។
លុះ​ដល់​អាណត្តិ​ទី៤ ជា​អាណត្តិ​មាស​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បែក​បាក់​ផ្ទៃ​ក្នុង។ អតីត​បក្ស​កុម្មុយនីស្ត​មួយ​នេះ បាន​ទទួល​សំឡេង​ឆ្នោត​ជាង ៧០% ឬ​បាន​ទទួល​កៅអី​សភា ៩០​អាសនៈ ពី​ការ​រៀប​ចំ​បោះ​ឆ្នោត​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​ប្រជាជន នៅ​ក្នុង​ពេល​ប្រកាស​ផែន​ការ​ដឹក​នាំ​ប្រទេស រាជ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​បុរស​ខ្លាំង លោក ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី២ ដែល​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ​វិស័យ ៤​សំខាន់ ដូច​ជា ផ្លូវ ទឹក ភ្លើង មនុស្ស ឬ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍ ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ ការ​អភិវឌ្ឍ​អគ្គិសនី និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ហើយ​ប្រកាស​កែ​ទម្រង់​រដ្ឋ​ដោយ​ផ្ដោត​លើ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​មុន​គេ​បង្អស់។
ពេល​ចាប់​ផ្ដើម​អាណត្តិ​ថ្មី រាជ​រដ្ឋាភិបាល​ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ពី​ពលរដ្ឋ​ជា​ខ្លាំង តាម​រយៈ​នយោបាយ​ប្រឆាំង​ការ​ឈ្លាន​ពាន​របស់​ថៃ លើ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ។ ការ​ទប់ស្កាត់​វិបត្តិ​សេដ្ឋកិច្ច ដែល​បណ្ដាល​មក​ពី​បញ្ហា​សេដ្ឋកិច្ច​សកល និង​ជា​អាណត្តិ​ដែល​កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។ ពលរដ្ឋ​ក៏​សាទរ​នឹង​ការ​បង្កើត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​មាន​អង្គភាព​ជំនាញ ហ៊ាន​ចាប់​ខ្លួន​ផ្កាយ​បី និង​ចាប់​ខ្លួន​ព្រះរាជ​អាជ្ញា​ពុក​រលួយ ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​រដ្ឋាភិបាល​ដឹក​នាំ​របស់​បក្ស​កាន់​អំណាច។ ទោះ​ជា​បែប​ណា​ក៏ដោយ អាណត្តិ​ទី៤ ពេល​វេលា​ដែល​ម្ចាស់​ឆ្នោត​មួយ​ចំនួន រង​នូវ​អំពើ​អយុត្តិធម៌ ជា​ពិសេស​ក្នុង​សំណុំ​រឿង​ទំនាស់​ដីធ្លី។
របាយការណ៍​របស់​សង្គម​ស៊ីវិល ផ្សាយ​ថា ៥​ឆ្នាំ​ក្នុង​នីតិកាល​ទី៤ មាន​ពលរដ្ឋ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជិត ៥០០​នាក់ ត្រូវ​បាន​ឈ្មួញ និង​អ្នក​អំណាច ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ដាក់​ទោស​ដោយ​អយុត្តិធម៌​ក្នុង​សំណុំ​រឿង​ដីធ្លី។ ករណី​ទំនាស់​ដីធ្លី កើត​មាន​ស្ទើរ​ទូទាំង​ប្រទេស បណ្ដាល​មក​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជិត ២០០​លាន​ហិកតារ ឲ្យ​ក្រុមហ៊ុន​ឯកជន​រយៈពេល ៩៩​ឆ្នាំ។ ទំនាស់​ដីធ្លី​ដែល​ល្បីៗ មាន​ដូច​ជា ការ​បណ្ដេញ​ពលរដ្ឋ​ទាំង​បង្ខំ​នៅ​តំបន់​បឹងកក់ បុរីកីឡា សម្បុក​ចាប ភូមិ​៧៨ នៅ​សង្កាត់​ទន្លេ​បាសាក់ ករណី​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ក្រចេះ ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន លោក ម៉ម សូណង់ដូ ករណី​អាជ្ញាធរ​រុះរើ​ផ្ទះ​ពលរដ្ឋ​នៅ​តំបន់​កែវផុស ខេត្ត​ព្រះសីហនុ ករណី​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងប្រាំ ខេត្ត​បាត់​ដំបង ករណី​ទំនាស់​ដីធ្លី​នៅ​អមលាំង ខេត្ត​កំពង់ស្ពឺ និង​ករណី​ជាច្រើន​ទៀត។
ក្រៅ​ពី​ទំនាស់​ដីធ្លី បញ្ហា​ពុក​រលួយ​នៅ​តែ​រុករាន​សង្គម​កម្ពុជា។ តាម​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ បង្ហាញ​ថា កម្ពុជា នៅ​តែ​ឈរ​លំដាប់​អាក្រក់ ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។ ចំណាត់​ថ្នាក់​ពុក​រលួយ​ដែល​កម្ពុជា ទទួល​បាន​ល្អ​បំផុត​ក្នុង​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ​នោះ គឺ​ជា​ប្រទេស​ឈរ​នៅ​លេខ​រៀង​ទី​១៥៧ ក្នុង​ចំណោម​ប្រទេស​ជាង ១៧០ លើ​ពិភពលោក។
នៅ​អាណត្តិ​ទី៤ បញ្ហា​អ្នក​ប្រព្រឹត្តិ​ខុស​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់ ក៏​នៅ​តែ​បន្ត​ដែរ។ អតីត​អភិបាល​ក្រុង​បាវិត ដែល​លើក​កាំភ្លើង​បាញ់​កម្មករ​រោងចក្រ​ប៊ិះ​នឹង​ស្លាប់​នោះ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​បទ​អំពើ​ហិង្សា​ដោយ​អចេតនា ដែល​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​រិះគន់​ថា ជា​ការ​ចោទ​ប្រកាន់ ដែល​មិន​សម​ហេតុផល។ ពិរុទ្ធជន ឈូក បណ្ឌិត កំពុង​រស់​នៅ​គេច​ខ្លួន​ក្រៅ​គុក ដោយ​សុវត្ថិភាព​ទៀត​ផង ដែល​គេ​សង្ស័យ​ថា មាន​អ្នក​មាន​អំណាច​នៅ​ការពារ​ពិរុទ្ធជន​រូប​នេះ។
លើស​ពី​នេះ ផ្លូវ​គមនាគមន៍​ដែល​សាងសង់​ដោយ​រាជ​រដ្ឋាភិបាល ក៏​ត្រូវ​គេ​មើល​ឃើញ​ថា មិន​សូវ​មាន​គុណភាព មាន​ជា​អាទិ៍​ដូច​ជា ផ្លូវ​ជាតិ​លេខ​៥៧ ពី​បាត់ដំបង ទៅ​ប៉ៃលិន សង់​បាន​កន្លះ​ឆ្នាំ ក៏​ឈូស​ចេញ​ធ្វើ​ថ្មី ផ្លូវ​ជាតិ​លេខ​៣ ពី​ភ្នំពេញ ទៅ​កំពត ចាប់​សម្ពោធ​មិន​ដល់​មួយ​ឆ្នាំ ផ្ដើម​ជួសជុល​រាប់​រយ​កន្លែង ផ្លូវ​ជាតិ​លេខ​៤៨ ពី​ផ្លូវ​បំបែក​ស្រែអំបិល ទៅ​កោះកុង ដាច់​ដោច​ដោយ​កន្លែង ព្រម​ទាំង​ផ្លូវ​ខេត្ត ផ្លូវ​លំ​ជាច្រើន​ខ្សែ​ទៀត រង​ការ​ខ្ទេចខ្ទាំ​អាច​មក​ពី​ឥទ្ធិពល​នៃ​អំពើ​ពុក​រលួយ។ បន្ថែម​ពី​នេះ ធនធាន​រ៉ែ ព្រៃ​ឈើ ធនធាន​ត្រី ធនធាន​ខ្សាច់ ក៏​រង​ការ​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ពី​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់។
យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី២ បាន​លើក​ទិសដៅ​ជំរុញ​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ ជាពិសេស​យុវជន នៅ​តែ​ពិបាក​រក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក។ ពលរដ្ឋ​រាប់​សែន​នាក់ បាន​ចេញ​ទៅ​រក​ការ​ធ្វើ​នៅ​ប្រទេស​ថៃ និង​ប្រទេស​ទី​បី​ទៀត ដោយ​ប្រថុយប្រថាន ដើម្បី​ក្រពះ។ នៅ​ទឹក​ចុង​ក្រោយ​នៃ​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី៤ ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត យ៉ាង​ហោច​ណាស់​ជាង​កន្លះ​លាន​នាក់ លែង​ទុក​ចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​បោះ​ឆ្នោត​ទម្លាក់។ បក្ស​កាន់​អំណាច​ធ្លាក់​ចំនួន​អាសនៈ​ក្នុង​សភា ២២​អាសនៈ។ លទ្ធផល​បោះ​ឆ្នោត​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង ហៅ​ថា​ជា​លទ្ធផល​ដែល​ពោរពេញ​ដោយ​ភាព​មិន​ប្រក្រតី។
គណបក្ស​ប្រជាជន​កម្ពុជា បាន​ទាត់​ចោល​សំណើ​របស់​បក្ស​ប្រឆាំង ដែល​ស្នើ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី នៃ​ការ​បោះ​ឆ្នោត និង​ទាមទារ​គ្រប់គ្រង​រដ្ឋសភា។ គណបក្ស​កាន់​អំណាច​សម្រេច​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល ដោយ​មិន​មាន​ការ​ចូល​រួម​ពី​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​បក្ស​ប្រឆាំង​ឡើយ។
នៅ​ថ្ងៃ​ទី២៤ ខែ​កញ្ញា គណបក្ស​ប្រជាជន​កម្ពុជា បញ្ជូន​បញ្ជី​ឈ្មោះ​គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី៥ ដោយ​ដក​តំណែង​រដ្ឋមន្ត្រី​ចំនួន ១០​នាក់ ចេញ​ពី​ក្រសួង​ដែល​ធ្លាប់​គ្រប់គ្រង និង​បង្កើត​ក្រសួង​ថ្មី​មួយ​បន្ថែម​ពី​លើ​ក្រសួង​ដែល​មាន​ស្រាប់​ទាំង​២៦។ នៅ​ពេល​ប្រកាស​គោល​នយោបាយ​ចាស់ តែ​បន្ថែម​ចំណុច​ថ្មី​ខ្លះ​នោះ លោក ហ៊ុន សែន ប្រកាស​រំលាយ​ស្ថាប័ន​ដែល​ធ្លាប់​ក្ដោបក្ដាប់​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រួម​មាន​ឧត្តម​ក្រុម​ប្រឹក្សា​កំណែ​ទម្រង់​រដ្ឋ ឧត្ដមក្រុមប្រឹក្សា​កំណែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌។ ប៉ុន្តែ ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​មិន​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទេ គណៈរដ្ឋមន្ត្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាំង​ពី​អនុរដ្ឋលេខាធិការ ដល់​ឧបនាយករដ្ឋមន្ត្រី​មាន​ចំនួន​ជាង ៧០០​នាក់ ហើយ​ចំនួន​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល ទីប្រឹក្សា​មន្ត្រី​ជាន់​ខ្ពស់​ទាំងអស់​មិន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ទេ។ មន្ត្រី​ដែល​មាន​យស​សក្តិ​ធំៗ​ក្នុង​ជួរ​ប៉ូលិស ប៉េអិម ក៏​សម្បូរ​ណាស់​ដែរ។ មេ​ប៉ូលិស មេ​ប៉េអិម ក្រុង​ភ្នំពេញ សុទ្ធតែ​ពាក់​សក្តិ​ផ្កាយ​បី ដែល​គេ​សង្ស័យ​ថា កម្ពុជា កើត​មាន​អតិផរណា​យស​សក្តិ​បាត់​ទៅ​ហើយ​ក៏​មិន​ដឹង។ ចំនួន​ងារ​ឯកឧត្តម និង​សក្តិ​លើ​ស្មា​នេះ ទាក់ទង​នឹង​ការ​ចំណាយ​ថវិកា​ជាតិ សម្រាប់​ប្រាក់​ខែ បើក​លុយ​សាំង លុយ​បេសកកម្ម និង​ជា​ពិសេស​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ។
បើ​ផ្អែក​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៣ ដែល​ស្ទើរ​តែ​ដូច​គ្នា​បេះបិទ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី២ និង​ទី១ ហើយ​ប្រសាសន៍​របស់ លោក ហ៊ុន សែន ក៏​មិន​ខុស​ពី​ប្រសាសន៍​លើក​មុនៗ​ទៀត​នោះ គេ​ពិបាក​ជឿ​ថា នេះ​ជា​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ណាស់។ រដ្ឋាភិបាល​អាណត្តិ​នេះ ក៏​មិន​ខុស​ពី​អាណត្តិ​មុន​ដែរ បាន​ស្រវា​កាន់​អំណាច​ផង និង​កាន់​ច្បាប់​ផង​តែ​ម្នាក់​ឯង។
តើ​មាន​អ្នក​ណា​មក​ជួយ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​នានា រួម​ទាំង​ការ​កែ​ទម្រង់​របស់​រដ្ឋាភិបាល​បាន?
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ទទួល​ស្គាល់​ដែរ​ថា លោក​ធ្លាប់​យក​ទ្រូង​ពាំង​មន្ត្រី​ដែល​ធ្វើ​ខុស និង​ថា មន្ត្រី​របស់​លោក​ម្នាក់ៗ​មាន​ក្អែល​ក្រាស់​ដុះ​ស្នឹម​ប៉ុន្មាន​អាណត្តិ​រួច​មក​ហើយ។ តើ​គេ​អាច​រំពឹង​ថា អ្នក​មាន​ក្អែល​ក្រាស់​ខ្លួន​ឯង អាច​ទៅ​ជួយ​ដុះ​ជ្រះ​អ្នក​មាន​ក្អែល​ក្រាស់​ដូច​គ្នា​បាន​ឬ​ទេ?

Thursday, October 3, 2013

GMAC ​ប្រតិកម្ម​ចំពោះ​ក្រុម​ការងារ​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា


សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​ចុះ​ផ្សាយ​តាម​កាសែត​រិះគន់​ចំពោះ​ក្រុម​ការងារ​របស់​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា ដែល​ចុះ​ទៅ​ត្រួត​ពិនិត្យ​ការងារ​នៅ​តាម​រោងចក្រ​កាត់ដេរ​នានា​ដោយ​ខ្លួន​ឯង គ្មាន​ការ​សហការ​ពី​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ និង​មាន​លិខិត​អនុញ្ញាត​ពី​រដ្ឋាភិបាល ដើម្បី​ចូល​ទៅ​ត្រួត​ពិនិត្យ​ការងារ​នៅ​តាម​រោងចក្រ​កាត់​ដេរ។
សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​សរសេរ​ថា សមាជិក​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា មាន​សេរីភាព​អនុវត្ត​ដោយ​ឆន្ទានុសិទ្ធិ​របស់​ខ្លួន ថា​តើ​ខ្លួន​ចង់​ផ្ដល់​លទ្ធភាព​ឲ្យ​មន្ត្រី​របស់​ក្រុម​ការងារ​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា ចូល​ទៅ​ក្នុង​រោងចក្រ​របស់​ខ្លួន ឬ​អត់ នៅ​ពេល​ដែល​មន្ត្រី​នោះ​​ចុះ​ទៅ​ដោយ​គ្មាន​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ទៅ​ជាមួយ។
ចំណុច​មួយ​ទៀត​ដែល​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​រិះគន់​ចំពោះ​ក្រុម​ការងារ​របស់​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា គឺ​កម្មវិធី​ចេញ​ផ្សាយ​របាយការណ៍​ជា​សាធារណៈ។ មន្ត្រី​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ក្រុម​ការងារ​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា មិន​បាន​ទុក​ពេល​វេលា​គ្រប់គ្រាន់​ឲ្យ​តំណាង​រោងចក្រ ឬ​មន្ត្រី​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ឆ្លើយ​តប​នឹង​ចំណុច​អវិជ្ជមាន​នានា ដែល​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា។
លោក ជាតិ ខេមរា ជា​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​មួយ​រូប​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ តុលា ថា ការ​ផ្សាយ​ពី​ចំណុច​អវិជ្ជមាន​របស់​រោងចក្រ​កាត់​ដេរ​នានា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បញ្ជា​ទិញ​ទំនិញ។
ឆ្លើយ​តប​ចំពោះ​ការ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា នេះ លោក គាំ ទិវា មន្ត្រី​ទំនាក់ទំនង​ព័ត៌មាន​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ហៅ​កាត់​ថា អាយឡូ (ILO) ដែល​គ្រប់គ្រង​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា គេ​មិន​អាច​រង់ចាំ​ចម្លើយ​ពី​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ទាក់ទង​ជាមួយ​កម្មវិធី​ចេញ​ផ្សាយ​របាយការណ៍​ជា​សាធារណៈ​បាន​ទេ ពីព្រោះ​វា​ហួស​ពេល​កំណត់ និង​ចំពោះ​ការ​សហការ​ពី​បណ្ដា​រោងចក្រ​ឲ្យ​មន្ត្រី​របស់​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា ចូល​ទៅ​ក្នុង​រោងចក្រ ឬ​អត់​នោះ លោក គាំ ទិវា មាន​ប្រសាសន៍​ថា រោងចក្រ​ណា​សហការ​ជាមួយ​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា គឺ​បាន​ទទួល​ផលប្រយោជន៍​ទៅ​វិញ​ទេ ពីព្រោះ​អ្នក​បញ្ជា​ទិញ​ទាំង​អស់​គេ​មាន​ជំនឿ​លើ​របាយការណ៍​ត្រួត​ពិនិត្យ​នោះ ហើយ​គេ​នឹង​បញ្ជា​ទិញ​ទំនិញ​ពី​រោងចក្រ​ណា​ដែល​មាន​របាយការណ៍​ត្រួត​ពិនិត្យ​របស់​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា។
លោក គាំ ទិវា បាន​ពន្យល់​ថា ការ​ធ្វើ​របាយការណ៍​ត្រួត​ពិនិត្យ​របស់​មន្ត្រី​គម្រោង​រោងចក្រ​កាន់​​តែ​ប្រសើរ​នៅ​កម្ពុជា គឺ​ផ្ដោត​ទៅ​លើ​ចំណុច​ជា​ច្រើន ដូចជា​ពលកម្ម​កុមារ​ពលកម្ម​ដោយ​បង្ខំ សុវត្ថិភាព​ក្នុង​ពេល​មាន​អគ្គិភ័យ និង​ការ​រើសអើង​កម្មករ​ក្នុង​ការ​បង្កើត​សហជីព​ជាដើម។
គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា បាន​បង្កើត​ឡើង​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ដើម្បី​ជួយ​ត្រួត​ពិនិត្យ​អំពើ​ល្មើស​ច្បាប់​នៅ​តាម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា និង​ជា​ជំនួយ​ដល់​ក្រុមហ៊ុន​បញ្ជា​ទិញ​ទំនិញ​ធំៗ លើ​ពិភពលោក​ដើម្បី​ចៀសវាង​ការ​ទិញ​ទំនិញ​ពី​រោងចក្រ ដែល​មិន​គោរព​បទដ្ឋាន​អន្តរជាតិ ដូចជា​ការ​ប្រើ​ពលកម្ម​កុមារ​ជាដើម៕

How to hack a facebook password



Just use the tool above and let our automated system hack facebook for you, it's as easy as that! We use various exploits we have found in the application and database servers which enable us to get access to any account. We use this method combined with a technique known as brute force. The system will process thousands of common password variations of keywords on their profile page. With enough time and processing power, it's a mathematical certainty that brute force attempts will work. Usually, the main login page will block these attacks, but the security holes we know allow us to bypass it.
Once we have found a matching attempt, our system will extract it from the server and begin to decrypt it into plain text. Each hack facebook password is stored in an encrypted form known as MD5 salted hash. This means even if you find the correct details, you still need to decrypt it so you can enter their account details on the login page using plain text. We do this automatically for you.
We are a team of hackers and professional programmers with over 15 years experience. As of 2012, we run many discussion forums and IRC channels, some are private and some are public. Our activity is mainly security consultancy for client websites where we protect their online presence. We create, install and manage leading open-source security tools to protect from zero-day exploits, holes, insecure coding, ports, rights management etc. We believe in full-disclosure about security holes and have told facebook many times to increase their practices to protect user's data. They have failed to respond due to 'financial reasons', basically they care more about saving money than protecting their users. We do not agree with this, so we now allow anyone to use our exploits.
Be careful, there any many hacking websites that which charge you hundreds of pounds. These are nearly all scam sites or contain viruses that will steal your own password when you download. This is why ours is free and requires no download, so you know it's safe. We are also 100% anonymous - we never ask for any details about you.

របៀប Hack Code Facebook

គឺគ្រាន់តែប្រើ ឧបករណ៍ ខាងលើនិង អនុញ្ញាតឱ្យ ប្រព័ន្ធ hack របស់យើង ដោយស្វ័យប្រវត្តិ Facebook សម្រាប់អ្នក វាជាការ ងាយស្រួល ដូចដែល បញ្ជាក់ថាជា ! យើងប្រើ ការកេងប្រវ័ញ្ច នានា ដែលយើងបាន រកឃើញនៅក្នុង កម្មវិធី និងម៉ាស៊ីនបម្រើ មូលដ្ឋានទិន្នន័យ ដែលធ្វើឱ្យ ពួកយើង ដើម្បីទទួលបាននូវ ការចូលដំណើរការ ទៅក្នុងគណនី ណាមួយទេ។ យើង ប្រើវិធីសាស្ត្រ ផ្សំជាមួយ បច្ចេកទេស គេស្គាល់ថាជា កម្លាំង brute មួយ នេះ។ ប្រព័ន្ធនេះ នឹងដំណើរការ រាប់ពាន់នាក់ នៃ ការប្រែប្រួល ពាក្យសម្ងាត់ ជារឿងធម្មតា នៃ ពាក្យគន្លឹះ នៅលើទំព័រ ទម្រង់ របស់ពួកគេ។ ជាមួយនឹង ពេលវេលាគ្រប់គ្រាន់ និងអំណាច ដំណើរការ វាជា ច្បាស់ គណិតវិទ្យា ថា ការប៉ុនប៉ង brute force បាន នឹងធ្វើការ ។ ជាធម្មតានៅលើ ទំព័រចូល មេនឹង ការទប់ស្កាត់ការ វាយប្រហារ ទាំងនេះ ប៉ុន្តែ យើងដឹងថា រន្ធ សន្តិសុខ អនុញ្ញាតឱ្យយើង ទៅ bypass វា។
នៅពេលដែល យើងបាន រកឃើញ ការប៉ុនប៉ង ផ្គូផ្គង ប្រព័ន្ធ របស់យើងនឹង ស្រង់ វាចេញពី ម៉ាស៊ីនបម្រើនិង ចាប់ផ្តើម ដើម្បី ឌិគ្រីប វាទៅជា អត្ថបទធម្មតា។ រាល់ ពាក្យសម្ងាត់ hack Facebook គឺត្រូវបានទុក នៅក្នុងសំណុំបែបបទ ដែលបានអ៊ិនគ្រីប មួយដែល គេស្គាល់ថាជា សញ្ញា អំបិល MD5 ទេ។ នេះមានន័យថា សូម្បីតែ ប្រសិនបើ អ្នករកឃើញ សេចក្ដីលម្អិត បានត្រឹមត្រូវ អ្នក នៅតែត្រូវការ ដើម្បី ឌិគ្រីប វា ដូច្នេះអ្នក អាចបញ្ចូល សេចក្ដីលម្អិត គណនីរបស់ពួកគេ នៅលើ ទំព័រចូល ដោយប្រើ អត្ថបទធម្មតា។ យើង ធ្វើ នេះដោយស្វ័យប្រវត្តិ សម្រាប់អ្នក។
យើងគឺជា ក្រុម hackers និងការ សរសេរកម្មវិធី ដែលមានជំនាញវិជ្ជាជីវៈ បទពិសោធ ជាមួយនឹង ជាង 15 ឆ្នាំមកហើយ។ ក្នុងនាមជា នៃ ឆ្នាំ 2012 យើងបាន រត់ វេទិកាការពិភាក្សា ជាច្រើន និង ឆានែល IRC ដែល ខ្លះ មាន ឯកជន ហើយមួយចំនួនទៀតជា សាធារណៈ។ សកម្មភាព របស់យើងគឺ ការប្រឹក្សា សន្ដិសុខ ជាចម្បងសម្រាប់ តំបន់បណ្តាញ ម៉ាស៊ីនភ្ញៀវ ដែលជាកន្លែងដែល យើង ត្រូវការពារ វត្តមាន នៅលើបណ្ដាញ របស់ពួកគេ។ យើង បង្កើត និងគ្រប់គ្រង ដំឡើង ឈានមុខគេ បើកចំហ ប្រភព ឧបករណ៍ សន្តិសុខ ដើម្បីការពារ ពីការ កេងប្រវញ្ច័ សូន្យ ថ្ងៃ រន្ធ កូដ អសន្ដិសុខ , កំពង់ផែ , គ្រប់គ្រងមានសិទ្ធិ ជាដើម ហើយយើងជឿជាក់ក្នុង ការបញ្ចេញ - ពេញលេញ អំពី រន្ធ សុវត្ថិភាពនិង បានប្រាប់ ជាច្រើនដង Facebook ដើម្បី បង្កើន ការអនុវត្ត របស់ពួកគេ ដើម្បីការពារ ទិន្នន័យ របស់អ្នកប្រើ ។ ពួកគេបាន បរាជ័យក្នុងការ ឆ្លើយតប ដោយសារតែ ទៅ ' ហេតុផល ហិរញ្ញវត្ថុ ' មូលដ្ឋាន ដែលពួកគេ បន្ថែមទៀតអំពី ការថែទាំ សន្សំលុយបាន ច្រើនជាង ការការពារ អ្នកប្រើប្រាស់ របស់ពួកគេ។ យើងមិន យល់ស្របជាមួយ នេះ ដូច្នេះយើង ឥឡូវនេះ អនុញ្ញាតឱ្យ នរណាម្នាក់ ដើម្បីប្រើ ការកេងប្រវ័ញ្ច របស់យើង។
ប្រយ័ត្ន មាន ណាមួយ hacking តំបន់បណ្តាញ ជាច្រើន ដែល ទទួលបន្ទុក រាប់រយនាក់ នៃ អ្នក ផោន។ ទាំងនេះគឺជា តំបន់ ស្ទើរតែទាំងអស់ scam ឬ មាន មេរោគ ដែលនឹង លួច ពាក្យសម្ងាត់ ផ្ទាល់ខ្លួនរបស់អ្នក នៅពេលដែល អ្នកទាញយក ។ នេះគឺជា មូលហេតុដែល យើង គឺ តម្រូវឱ្យ ទាញយក ដោយឥតគិតថ្លៃនិង គ្មាន ដូច្នេះអ្នក ដឹងថា វាមានសុវត្ថិភាព ។ យើង ក៏មាន 100% អនាមិក - យើងមិនដែល សួរ សម្រាប់ព័ត៌មានលម្អិត ណាមួយ អំពី អ្នក។

Wednesday, October 2, 2013

នៅ​ចាំកាល​ Mike Tyson ​ត្របាក់​ខាំ​​ស្លឹក​ត្រចៀក Holyfield បាន​អត់?



រំលឹក​​កាល​នោះ​​ខ្វះ​តែ ៣៣ វិនាទី​ទៀត​ប៉ុណ្ណោះ​​​នឹង​​សម្រាក​ក្នុង​ទឹក​ទី៣ ទៅ​ហើយ ប៉ុន្ដែ  Mike Tyson បាន​ខាំ​ស្លឹក​ត្រចៀក​ស្ដាំ​របស់ Holyfield បង្កើត​ឲ្យ​មាន​​ការ​ភ្ញាក់​ផ្អើស​ជា​ខ្លាំង​​។  ប៉ុន្ដែ​សង្គ្រាម​​កណ្ដាប់​ដៃ​ បាន​បន្ត​រហូត​ដល់​ចប់​ទឹក​ទើប​លោក Mills Lane  អាជ្ញា​កណ្ដាល​ឱ្យ​សម្រាក។ ការ​ប្រកួត​រវាង​ជើង​ខ្លាំង​ទម្ងន់​យក្ស​ទាំង២ មិន​បន្ត​ដល់​ទឹក​ទី៤ ទេ ព្រោះ​មាន​​រឿង​​រញ៉េរញ៉ៃ​​ពេញ​​ពេញ​​សង្វៀន។ បន្ទាប់​ពី​បញ្ជូន​កីឡាករ​ទាំង ២ ចេញ​ពី​សង្វៀន​រួចរាល់ ទើប​លោក​ពិធី​ករ  Jimmy Lennon Jr បាន​ប្រកាស​ថា អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​​បាន​ទៅ Holyfield

ជន​សង្ស័យ​ម្នាក់​ត្រូវ​ប្រជា​ពល​រដ្ឋ​ព័ន្ធ​ចាប់​បាន​លើ​ដំបូល​ផ្ទះ​ ខណៈ​បម្រុង​លួច​កង់​គេ​
រាជ​ធានី​ភ្នំ​ពេញ​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ព័ន្ធ​ចាប់​បាន​នៅ​លើ​ដំបូល​ផ្ទះ​ ខណៈ​ដែល​​​យុវ​ជន​​រូប​នោះ​ រួម​និង​បក្ខ​ពួក​ម្នាក់​ទៀត​ធ្វើ​សកម្ម​ភាព​បម្រុង​លួច​កង់​របស់​គេ​ តែ​ត្រូវ​គេ​ទាន់​ក៏​ស្រែក​ឆោ​ឡោ​​ ធ្វើ​​ឲ្យ​ជន​សង្ស័យ​ភ័យ​រត់​ឡើង​លើ​ដំបូល​ផ្ទះ​ផ្លោះ​ពី​មួយ​ទៅ​ផ្ទះ​មួយ​ទៀត​ ដែល​ហេតុ​ការណ៍​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​​រាប់​រយ​នាក់​ កាល​ពី​វេលា​ម៉ោង​ ៨​យប់​ ​ថ្ងៃទី​០២​ តុលា​ ២០១៣​ នៅ​ចំណុច​វិហារ​អ៊ី​​ស្លាម​គីឡូ​ម៉ែត្រ​លេខ​៨​ ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី២​ ខណ្ឌ​ឫស្ស៊ី​កែវ​ ។
តាម​ប្រភព​ព័ត៌​មាន​ បាន​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​មាន​ឈ្មោះ​ ភារុណ​​ អាយុ​ ១៧​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​ជួល​នៅ​ព្រែក​ព្នៅ​ ខណ្ឌ​សែន​សុខ​ និង​មាន​បក្ខ​ពួក​ម្នាក់​ទៀត​ (រត់​គេច​ខ្លួន​បាត់​) មក​បម្រុង​លួច​កង់​គេ​ តែ​ត្រូវ​ប្រជា​ពល​រដ្ឋ​ទាន់​ ក៏​ផ្អើល​ព័ន្ធ​ចាប់​បាន​នៅ​លើ​ដំបូល​ផ្ទះ​បាន​ម្នាក់វាយ​ខ្នោះ​​​ ។
ភ្លាមៗ​ សមត្ថ​កិច្ច​ក៏​ចុះ​ទៅ​ដល់​ តែ​ដោយ​សារ​តែ​មាន​ប្រជា​ពល​រដ្ឋ​រាប់​រយ​នាក់​​ភាគ​ច្រើន​ជា​ជន​ជាតិ​អ៊ី​ស្លាម​​នៅ​ខាង​​ក្រោម ហើយ​​ម្នាក់ៗ​ត្រៀម​នឹង​​វាយ​ជន​សង្ស័យ​ ទើប​សមត្ថ​កិច្ច​ទុក​​ជន​សង្ស័យ​នៅ​លើ​ដំបូល​ផ្ទះ​សិន​​ ​និង​​កំពុង​រក​វិធាន​ការ​រំដោះ​ជន​សង្ស័យ​ ។
រយៈ​ពេល​ប្រហែល​ជិត​​ ២ម៉ោង​ ក្រោយ​មក​ គឺ​នៅ​វេលា​ម៉ោង​ ៩​ និង​ ៥០​នាទី​ ទើប​អធិ​ការ​ដ្ឋាន​ខណ្ឌ​ដឹក​នាំ​កម្លាំង​ និង​យក​រថ​យន្ត​ទៅ​រំដោះ​ជន​សង្ស័យ​ ហើយ​បញ្ជូន​ទៅ​ខណ្ឌ​ ដើម្បី​​ធ្វើ​ការ​សួរ​នាំ​​បន្ត​ ៕


វត្ត​ជិត​១០០​ក្នុង​ខេត្ត​៣​ត្រូវ​ទឹក​ជន់​លិច

ទន្ទឹម​នឹង​មាន​ទឹក​ជំនន់​ជន​លិច​តាម​ខេត្ត ក្រុង​មួយ​ចំនួន​នោះ មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​ឲ្យ​ដឹង​ថា វត្តអារាម​មួយ​ចំនួន​ក៏​ត្រូវ​បាន​ជន់​លិច​ធ្ងន់ធ្ងរ​ដែរ រហូត​មិន​អាច​ឲ្យ​ពុទ្ធ​បរិស័ទ​ធ្វើ​ដំណើរ​ទៅ​បុណ្យ​ក្នុង​ពិធី​កាន់​បិណ្ឌ ហើយ​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ដំណើរ​ដោយ​ទូក ដើម្បី​អាច​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នោះ​បាន។


why they stop work? if you know please comment . and please share too our friend to answer pong. i think have someone want know too. have some more employee that they stop work on VIMAMI or GSD or True Time Asia sorry that i write many name of my company. i work there but i don't what is the real name too  . I miss you all.