Wednesday, October 2, 2013

ជន​សង្ស័យ​ម្នាក់​ត្រូវ​ប្រជា​ពល​រដ្ឋ​ព័ន្ធ​ចាប់​បាន​លើ​ដំបូល​ផ្ទះ​ ខណៈ​បម្រុង​លួច​កង់​គេ​
រាជ​ធានី​ភ្នំ​ពេញ​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ព័ន្ធ​ចាប់​បាន​នៅ​លើ​ដំបូល​ផ្ទះ​ ខណៈ​ដែល​​​យុវ​ជន​​រូប​នោះ​ រួម​និង​បក្ខ​ពួក​ម្នាក់​ទៀត​ធ្វើ​សកម្ម​ភាព​បម្រុង​លួច​កង់​របស់​គេ​ តែ​ត្រូវ​គេ​ទាន់​ក៏​ស្រែក​ឆោ​ឡោ​​ ធ្វើ​​ឲ្យ​ជន​សង្ស័យ​ភ័យ​រត់​ឡើង​លើ​ដំបូល​ផ្ទះ​ផ្លោះ​ពី​មួយ​ទៅ​ផ្ទះ​មួយ​ទៀត​ ដែល​ហេតុ​ការណ៍​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពល​រដ្ឋ​​រាប់​រយ​នាក់​ កាល​ពី​វេលា​ម៉ោង​ ៨​យប់​ ​ថ្ងៃទី​០២​ តុលា​ ២០១៣​ នៅ​ចំណុច​វិហារ​អ៊ី​​ស្លាម​គីឡូ​ម៉ែត្រ​លេខ​៨​ ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី២​ ខណ្ឌ​ឫស្ស៊ី​កែវ​ ។
តាម​ប្រភព​ព័ត៌​មាន​ បាន​ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​មាន​ឈ្មោះ​ ភារុណ​​ អាយុ​ ១៧​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​ជួល​នៅ​ព្រែក​ព្នៅ​ ខណ្ឌ​សែន​សុខ​ និង​មាន​បក្ខ​ពួក​ម្នាក់​ទៀត​ (រត់​គេច​ខ្លួន​បាត់​) មក​បម្រុង​លួច​កង់​គេ​ តែ​ត្រូវ​ប្រជា​ពល​រដ្ឋ​ទាន់​ ក៏​ផ្អើល​ព័ន្ធ​ចាប់​បាន​នៅ​លើ​ដំបូល​ផ្ទះ​បាន​ម្នាក់វាយ​ខ្នោះ​​​ ។
ភ្លាមៗ​ សមត្ថ​កិច្ច​ក៏​ចុះ​ទៅ​ដល់​ តែ​ដោយ​សារ​តែ​មាន​ប្រជា​ពល​រដ្ឋ​រាប់​រយ​នាក់​​ភាគ​ច្រើន​ជា​ជន​ជាតិ​អ៊ី​ស្លាម​​នៅ​ខាង​​ក្រោម ហើយ​​ម្នាក់ៗ​ត្រៀម​នឹង​​វាយ​ជន​សង្ស័យ​ ទើប​សមត្ថ​កិច្ច​ទុក​​ជន​សង្ស័យ​នៅ​លើ​ដំបូល​ផ្ទះ​សិន​​ ​និង​​កំពុង​រក​វិធាន​ការ​រំដោះ​ជន​សង្ស័យ​ ។
រយៈ​ពេល​ប្រហែល​ជិត​​ ២ម៉ោង​ ក្រោយ​មក​ គឺ​នៅ​វេលា​ម៉ោង​ ៩​ និង​ ៥០​នាទី​ ទើប​អធិ​ការ​ដ្ឋាន​ខណ្ឌ​ដឹក​នាំ​កម្លាំង​ និង​យក​រថ​យន្ត​ទៅ​រំដោះ​ជន​សង្ស័យ​ ហើយ​បញ្ជូន​ទៅ​ខណ្ឌ​ ដើម្បី​​ធ្វើ​ការ​សួរ​នាំ​​បន្ត​ ៕


No comments:

Post a Comment